ព្រះត្រៃបិដក ភាគ ១០៨

 [១៩៤] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល​ក្តី មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​សម្បយុត្ត​វារៈ​ក្តី សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [១៩៦] ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637832383916438609
ទៅកាន់ទំព័រ៖