ព្រះត្រៃបិដក ភាគ ១០៨

ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១៩៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៩៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
បណ្ឌិត​គប្បី​ញុំាង​បញ្ហា​វារៈ​ឲ្យ​ពិ​សា្ដរ យ៉ាងនេះ​ចុះ។
 [១៩៩] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជាហេតុ ជាកុសល ជា​អព្យាកតៈ។ ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មិនមែន​ជាហេតុ ជាកុសល ជា​អព្យាកតៈ។ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល​ក្ដី មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល​ក្ដី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637832384165214737
ទៅកាន់ទំព័រ៖