ព្រះត្រៃបិដក ភាគ ១០៨

 [២០០] ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល​ក្តី មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២០១] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល​ផង មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល​ផង មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល​ក្តី មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល​ផង មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាអកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២០២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637832384420894458
ទៅកាន់ទំព័រ៖