ព្រះត្រៃបិដក ភាគ ១០៨
[២០៣] ធម៌មិនមែនជាហេតុ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលជាកុសលាកុសល មិនមែនជាហេតុ អាស្រ័យនូវខន្ធ៣។ ធម៌មិនមែនជាមិនមែនហេតុ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាអព្យាកតៈក្តី មិនមែនជាមិនមែនហេតុ មិនមែនជាអព្យាកតៈក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២០៤] ធម៌មិនមែនជាមិនមែនហេតុ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាមិនមែនហេតុ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[២០៥] ធម៌មិនមែនជាហេតុ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាអព្យាកតៈផង មិនមែនជាមិនមែនហេតុ មិនមែនជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនហេតុ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាអព្យាកតៈផង មិនមែនជាមិនមែនហេតុ មិនមែនជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832384703140312
ទៅកាន់ទំព័រ៖