ព្រះត្រៃបិដក ភាគ ១០៨

ធម៌​ដែល​មិនមែន​សម្បយុត្ត​ដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​សម្បយុត្ត​ដោយ​អទុ​ក្ខម​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។

នវិ​បា​កត្តិ​កៈ


 [១៥] ធម៌​មិនមែន​ជា​វិបាក អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​វិបាក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។

នឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ


 [១៦] ធម៌​មិនមែន​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​អនុ​បា​ទិន្ន​អនុ​បា​ទា​និយៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អនុ​បា​ទិន្ន​អនុ​បា​ទា​និយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637832362791488898
ទៅកាន់ទំព័រ៖