ព្រះត្រៃបិដក ភាគ ១០៨

នហេតុ​ទុ​កន​មិច្ឆត្ត​ត្តិ​កៈ


 [២២៥] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​សភាព​ខុស និង​ទៀង … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​សភាព​ត្រូវ និង​ទៀង … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អនិយតៈ​…។

នហេតុ​ទុ​កន​មគា្គ​រម្ម​ណត្តិ​កៈ


 [២២៦] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​មគ្គ​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​មគ្គ​ជា​អធិបតិ​…។

នហេតុ​ទុ​កន​ឧប្បន្ន​ត្តិ​កៈ


[២២៧] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិនទាន់​កើតឡើង​ហើយ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រុង​កើតឡើង​…។

នហេតុ​ទុ​កន​អតីត​ត្តិ​កៈ


 [២២៨] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អតីត … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អនាគត​…។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637832386986218471
ទៅកាន់ទំព័រ៖