ព្រះត្រៃបិដក ភាគ ១០៨
នហេតុទុកនអតីតារម្មណត្តិកៈ
[២២៩] អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនមានអារម្មណ៍ជាអតីត … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនមានអារម្មណ៍ជាអនាគត … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនមានអារម្មណ៍ជាបច្ចុប្បន្ន…។
នហេតុទុកនអជ្ឈត្តត្តិកៈ
[២៣០] អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាខាងក្នុង … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាខាងក្រៅ…។
នហេតុទុកនអជ្ឈត្តារម្មណត្តិកៈ
[២៣១] អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនមានអារម្មណ៍ជាខាងក្នុង … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនមានអារម្មណ៍ជាខាងក្រៅ…។
នហេតុទុកនសនិទស្សនត្តិកៈ
[២៣២] ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនហេតុ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832387430920804
ទៅកាន់ទំព័រ៖