ព្រះត្រៃបិដក ភាគ ១០៨
[២៤៣] ធម៌មិនមែនជាហេតុ មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
នសហេតុកទុកនកុសលត្តិកៈ
[២៤៥] ធម៌មិនមែនជាសហេតុកៈ (មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ) មិនមែនជាកុសល អាស្រ័យនូវធម៌មិនមែនជាសហេតុកៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ មហាភូត៣ អាស្រ័យនូវមហាភូត១។ ធម៌មិនមែនជាអហេតុកៈ (មិនមែនជាមិនមានហេតុ) មិនមែនជាកុសល អាស្រ័យនូវធម៌មិនមែនជាសហេតុកៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
ID: 637832389377421600
ទៅកាន់ទំព័រ៖