ព្រះត្រៃបិដក ភាគ ១០៨
[២៤៩] ធម៌មិនមែនជាអហេតុកៈ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាសហេតុកៈ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាអហេតុកៈ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាអហេតុកៈ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាអហេតុកៈ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាសហេតុកៈ មិនមែនជាអព្យាកតៈផង មិនមែនជាអហេតុកៈ មិនមែនជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[២៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុសម្បយុត្តទុកៈ ប្រហែលគ្នានឹងនហេតុនសហេតុកទុកៈដែរ។
នហេតុសហេតុកទុកនកុសលត្តិកៈ
[២៥១] ធម៌មិនមែនជាហេតុ ទាំងមិនមែនជាអហេតុកៈ (មិនមានហេតុ) មិនមែនជាកុសល អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនជាអហេតុកៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអហេតុកៈ ទាំងមិនមែនជាមិនមែនហេតុ មិនមែនជាកុសល អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនជាអហេតុកៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832389911744043
ទៅកាន់ទំព័រ៖