ព្រះត្រៃបិដក ភាគ ១០៨
អភិធម្មបិដក
បដ្ឋាន បណ្ណរសមភាគ
បច្ចនីយប្បដ្ឋាន
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។
បច្ចនីយត្តិកប្បដ្ឋាន
នកុសលត្តិកៈ
[១] ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ជាអកុសល ជាអព្យាកតៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាអកុសល ជាអព្យាតកៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២។ ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអព្យាកតៈក្តី អាស្រ័យនូវធម៌មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
ID: 637832360900121416
ទៅកាន់ទំព័រ៖