ព្រះត្រៃបិដក ភាគ ១០៩

អភិធម្មបិដក
បដ្ឋាន សោ​ឡសមភាគ
អនុលោម​ប្ប​ច្ច​នី​យប្ប​ដ្ឋាន


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ឋ អង្គ​នោះ។


អនុលោម​ប្ប​ច្ច​នី​យត្តិ​កប្ប​ដ្ឋាន
កុសល​ត្តិ​កៈ នកុ​សល​ត្តិ​កៈ


 [១] ធម៌​មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ជាកុសល។ ធម៌​មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ជាកុសល។ ធម៌​មិនមែន​ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជាកុសល។ ធម៌​មិនមែន​ជាអកុសល​ក្តី មិនមែន​ជា​អព្យាកតៈ​ក្តី អាស្រ័យ​នូវ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជាកុសល។
ទំព័រទី ១ | បន្ទាប់
ID: 637832935811328660
ទៅកាន់ទំព័រ៖