ព្រះត្រៃបិដក ភាគ ១០៩

ហេតុ​សហេតុក​ទុក​កុសល​ត្តិ​កៈ
នហេតុ​សហេតុក​ទុ​កន​កុសល​ត្តិ​កៈ


 [២៦៣] ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។ ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជាកុសល​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៦៤] ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទាំង​មិនមែន​ជាហេតុ ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤។ … ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥។ … ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជាកុសល​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637832986565978716
ទៅកាន់ទំព័រ៖