ព្រះត្រៃបិដក ភាគ ១០៩

 [២៦៥] ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាកុសល​ក្តី ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទាំង​មិនមែន​ជាហេតុ ជាកុសល​ក្តី ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧។ … ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័ មាន​វារៈ៨។ … ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជាកុសល​ផង ដោយ​អារម្មណ​ប្ប​ច្ច័ មាន​វារៈ៩។
 [២៦៦] ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាអកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាអកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ ប្រស្នា៩យ៉ាង បណ្ឌិត​គប្បី​ធ្វើ ដោយ​ឧបាយ​នុ៎ះ​ផង​ចុះ។
 [២៦៧] ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជា​អព្យាក្រឹត ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជា​អព្យាក្រឹត ដោយ​អារម្មណ​ប្ប​ច្ច័​យ ប្រស្នា​ទាំង៩ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ សេចក្តី​បំប្រួញ។
ហេ​តុ​ចេ​វហេតុ​សម្បយុត្ត​ទុ​កៈ ប្រហែលគ្នា​នឹង​ហេ​តុ​ចេ​វសហេតុក​ទុ​កៈ​ដែរ។សេចក្តី​បំប្រួញ។ មាន​ប្រស្នា៩។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637832986793679361
ទៅកាន់ទំព័រ៖