ព្រះត្រៃបិដក ភាគ ១០៩
នហេតុសហេតុកទុកកុសលត្តិកៈ
នហេតុនសហេតុកទុកនកុសលត្តិកៈ
[២៦៨] ធម៌មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាកុសល អាស្រ័យនូវធម៌មិនមែនជាហេតុ និងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាអកុសល អាស្រ័យនូវធម៌មិនមែនជាហេតុ និងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុ មិនមែនជាអព្យាក្រឹត អាស្រ័យនូវធម៌មិនមែនជាហេតុ និងមិនមានហេតុ ជាអព្យាក្រឹត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
សប្បច្ចយទុកកុសលត្តិកៈ
នសប្បច្ចយទុកនកុសលត្តិកៈ
[២៦៩] ធម៌មិនមែនជាមិនមានបច្ច័យ មិនមែនជាកុសល អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាមិនមានបច្ច័យ មិនមែនជាអកុសល អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ID: 637832987088185615
ទៅកាន់ទំព័រ៖