ព្រះត្រៃបិដក ភាគ ១០៩

ធម៌​មិនមែន​ជា​មិន​មាន​បច្ច័យ មិនមែន​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​បំប្រួញ ប្រហែលគ្នា​នឹង​សប្ប​ច្ច​យៈ​ដែរ។

សនិ​ទស្សន​ទុក​កុសល​ត្តិ​កៈ
នសនិ​ទស្សន​ទុ​កន​កុសល​ត្តិ​កៈ


 [២៧០] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសល ប្រហែលគ្នា​នឹង​កុសល​ដែរ។ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ មិនមែន​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។

សប្បដិ​ឃទុក​កុសល​ត្តិ​កៈ
នសប្បដិ​ឃទុ​កន​កុសល​ត្តិ​កៈ


 [២៧១] ធម៌​មិនមែន​ជា​មិន​មានការ​ប៉ះពាល់ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិន​មានការ​ប៉ះពាល់ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិន​មានការ​ប៉ះពាល់ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិន​មានការ​ប៉ះពាល់ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ក្នុង​អព្យាក្រឹត មាន​វារៈ១។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637832987398238990
ទៅកាន់ទំព័រ៖