ព្រះត្រៃបិដក ភាគ ១០៩

រូបី​ទុក​កុសល​ត្តិ​កៈ នរូ​បី​ទុ​កន​កុសល​ត្តិ​កៈ
 [២៧២] ធម៌​មិនមែន​ជា​មិន​មាន​រូប មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិន​មាន​រូប ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​មិន​មាន​រូប មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិន​មាន​រូប ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​មិន​មាន​រូប មិនមែន​ជា​អព្យាក្រឹត ពឹងផ្អែក​នឹង​ធម៌​មាន​រូប ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

លោកិយ​ទុក​កុសល​ត្តិ​កៈ
នលោកិយ​ទុ​កន​កុសល​ត្តិ​កៈ


 [២៧៣] ធម៌​មិនមែន​ជា​លោ​កុត្ត​រៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជា​លោកិយ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ ធម៌​មិនមែន​ជា​លោ​កុត្ត​រៈ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ជា​លោកិយ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​លោកិយ មិនមែន​ជា​អព្យាក្រឹត ពឹងផ្អែក​នឹង​ធម៌​ជា​លោកិយ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637832987644833041
ទៅកាន់ទំព័រ៖