ព្រះត្រៃបិដក ភាគ ១០៩

កេន​ចិ​វិញ្ញេយ្យ​ទុក​កុសល​ត្តិ​កៈ
នកេន​ចិ​វិញ្ញេយ្យ​ទុ​កន​កុសល​ត្តិ​កៈ


 [២៧៤] ធម៌​ដែល​មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌ ដែល​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ ធម៌​ដែល​មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌ ដែល​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ ធម៌​ដែល​មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជា​អព្យាក្រឹត ពឹងផ្អែក​នឹង​ធម៌ ដែល​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

អាសវ​ទុក​កុសល​ត្តិ​កៈ នោ​អាសវ​ទុ​កន​កុសល​ត្តិ​កៈ


 [២៧៥] ធម៌​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​អាសវៈ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ជា​អាសវៈ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​អាសវៈ មិនមែន​ជា​អព្យាក្រឹត ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​អាសវៈ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637832987912458841
ទៅកាន់ទំព័រ៖