ព្រះត្រៃបិដក ភាគ ១០៩

សា​សវ​ទុក​កុសល​ត្តិ​កៈ នសា​សវ​ទុ​កន​កុសល​ត្តិ​កៈ


 [២៧៦] ធម៌​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិន​មាន​អាសវៈ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ ធម៌​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ មិនមែន​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។

អាសវ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
នអាសវ​សម្បយុត្ត​ទុ​កន​កុសល​ត្តិ​កៈ


 [២៧៧] ធម៌​ដែល​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ដែល​ប្រាសចាក​អាសវៈ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ដែល​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637832988213492043
ទៅកាន់ទំព័រ៖