ព្រះត្រៃបិដក ភាគ ១០៩
ធម៌ដែលមិនមែនប្រកបដោយអាសវៈ មិនមែនជាអព្យាក្រឹត អាស្រ័យនូវធម៌ដែលប្រាសចាកអាសវៈ ជាអព្យាក្រឹត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
អាសវសាសវទុកកុសលត្តិកៈ
នអាសវសាសវទុកនកុសលត្តិក
[២៧៨] ធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ មិនមែនជាកុសល អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ មិនមែនជាកុសល អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ មិនមែនជាអព្យាក្រឹត អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ជាអព្យាក្រឹត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
អាសវោចេវអាសវសម្បយុត្តទុកៈ
នវគោច្ឆកៈ បណ្ឌិតមិនសំដៅយកក្នុងប្រស្នាដោយលោកុត្តរបរិយាយក្នុងចន្លោះទេ វារៈទាំង៥នេះ មិនមែនជាមិនមាន តែមិនប្រាកដទេ។
ID: 637832988562608817
ទៅកាន់ទំព័រ៖