ព្រះត្រៃបិដក ភាគ ១០៩
អាសវវិប្បយុត្តសាសវទុកកុសលត្តិក
អាសវវិប្បយុត្តនសាសវទុកនកុសលត្តិក
[២៧៩] ធម៌ដែលប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈ មិនមែនជាអកុសល អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ និងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ដែលប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈ មិនមែនជាកុសល អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ និងមិនមានអាសវៈ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ដែលប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈ មិនមែនជាអកុសល អាស្រ័យនូវធម៌ដែលប្រាសចាកអាសវៈ និងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ដែលប្រាសចាកអាសវៈ តែមិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈ មិនមែនជាអព្យាក្រឹត អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ និងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាអព្យាក្រឹត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។
ឆគោច្ឆកទុកកុសលត្តិកៈ
ឆគោច្ឆកទុកនកុសលត្តិកៈ
[២៨០] ធម៌មិនមែនជាសញ្ញោជនៈ មិនមែនជាកុសល អាស្រ័យនូវធម៌មិនមែនជាសញ្ញោជនៈ ជាកុសល ទើបកើតឡើង
ID: 637832988888206868
ទៅកាន់ទំព័រ៖