ព្រះត្រៃបិដក ភាគ ១០៩

ចិត្ត​ទុក​កុសល​ត្តិ​កៈ នចិត្ត​ទុ​កន​កុសល​ត្តិ​កៈ


 [២៨២] ធម៌​មិនមែន​ជា​ចិត្ត មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជា​ចិត្ត ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​ចិត្ត មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ជា​ចិត្ត ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​ជា​ចិត្ត មិនមែន​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ចិត្ត ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ចេតសិក​ទុក​កុសល​ត្តិ​កៈ
នចេតសិក​ទុ​កន​កុសល​ត្តិ​កៈ


 [២៨៣] ធម៌​មិនមែន​ជា​ចេតសិក មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជា​ចេតសិក ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​ចេតសិក មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជា​ចេតសិក ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិន​មាន​ចេតសិក មិនមែន​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិន​មាន​ចេតសិក ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637832989413763505
ទៅកាន់ទំព័រ៖