ព្រះត្រៃបិដក ភាគ ១០៩

ចិត្ត​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
នចិត្ត​សម្បយុត្ត​ទុ​កន​កុសល​ត្តិ​កៈ


 [២៨៤] ធម៌​មិនមែន​ប្រកបដោយ​ចិត្ត មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​ចិត្ត ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រកបដោយ​ចិត្ត មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​ចិត្ត ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ អព្យាកត​មូល មានតែ​វារៈ៣។

ចិត្ត​សំសដ្ឋ​ទុក​កុសល​ត្តិ​កៈ
នចិត្ត​សំសដ្ឋ​ទុ​កន​កុសល​ត្តិ​កៈ


 [២៨៥] ធម៌​ដែល​មិនមែន​ច្រឡំ​ដោយចិត្ត មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌ ដែល​ច្រឡំ​ដោយចិត្ត ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ដែល​មិនមែន​ច្រឡំ​ដោយចិត្ត មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌ ដែល​ច្រឡំ​ដោយចិត្ត ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ អព្យាកត​មូល មានតែ​វារៈ៣។

ចិត្តសមុដ្ឋាន​ទុក​កុសល​ត្តិ​កៈ
នោ​ចិត្តសមុដ្ឋាន​ទុ​កន​កុសល​ត្តិ​កៈ


 [២៨៦] ធម៌​មិនមែន​ជា​មិន​តាំង​ឡើង​ដោយចិត្ត មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​តាំង​ឡើង​ដោយចិត្ត ជាកុសល ទើប​កើតឡើង
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637832989775842318
ទៅកាន់ទំព័រ៖