ព្រះត្រៃបិដក ភាគ ១០៩

ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិន​តាំង​ឡើង​ដោយចិត្ត មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​តាំង​ឡើង​ដោយចិត្ត ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកត​មូល មានតែ​វារៈ៣។

ចិ​ត្ត​សហ​ភុ​ទុក​កុសល​ត្តិ​កៈ
នោ​ចិ​ត្ត​សហ​ភុ​ទុ​កន​កុសល​ត្តិ​កៈ


 [២៨៧] ធម៌​មិនមែន​កើតជា​មួយ​នឹង​ចិត្ត មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​កើតជា​មួយ​នឹង​ចិត្ត ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ ធម៌​មិនមែន​កើតជា​មួយ​នឹង​ចិត្ត មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​កើតជា​មួយ​នឹង​ចិត្ត ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ អព្យាកត​មូល មានតែ​វារៈ៣។

ចិ​ត្តា​នុ​បរិវត្តិ​ទុក​កុសល​ត្តិ​កៈ
នោ​ចិ​ត្តា​នុ​បរិវត្តិ​ទុ​កន​កុសល​ត្តិ​កៈ


 [២៨៨] ធម៌​មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ អព្យាកត​មូល មានតែ​វារៈ៣។
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637832990083993981
ទៅកាន់ទំព័រ៖