ព្រះត្រៃបិដក ភាគ ១០៩
ចិត្តសំសដ្ឋសមុដ្ឋានទុកកុសលត្តិកៈ
នោចិត្តសំសដ្ឋសមុដ្ឋានទុកនកុសលត្តិកៈ
[២៨៩] ធម៌ដែលមិនមែនច្រឡំ និងតាំងឡើងដោយចិត្ត មិនមែនជាអកុសល អាស្រ័យនូវធម៌ ដែលច្រឡំ និងតាំងឡើងដោយចិត្ត ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកកុសលត្តិកៈ
នោចិត្តសំសដ្ឋសមុដ្ឋានសហភុទុកនកុសលត្តិកៈ
[២៩០] ធម៌ដែលមិនមែនច្រឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត មិនមែនជាអកុសល អាស្រ័យនូវធម៌ ដែលច្រឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតមូល មានតែវារៈ៣។
ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកកុសលត្តិកៈ
នោចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកនកុសលត្តិកៈ
[២៩១] ធម៌ដែលមិនមែនច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត មិនមែនជាកុសល អាស្រ័យនូវធម៌ ដែលច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832990438475051
ទៅកាន់ទំព័រ៖