ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមែនជាឧបាទា មិនមែនជាអកុសល អាស្រ័យនូវធម៌មិនមែនជាឧបាទា ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតមូល មានតែវារៈ៣។
ឧបាទិន្នទុកកុសលត្តិកៈ នឧបាទិន្នទុកនកុសលត្តិកៈ
[២៩៤] ធម៌ដែលមិនមែនកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យកហើយ មិនមែនជាកុសល អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស មិនកាន់យកហើយ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ដែលមិនមែនកម្មប្រកបដោយកិលេស កាន់យកហើយ មិនមែនជាអកុសល អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស មិនកាន់យកហើយ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ អព្យាកតមូល មានតែវារៈ១។
ឧបាទានគោច្ឆកទុកកុសលត្តិកៈ
នោឧបាទានគោច្ឆកទុកនកុសលត្តិកៈ
[២៩៥] ធម៌មិនមែនជាឧបាទាន មិនមែនជាកុសល អាស្រ័យនូវធម៌ជាឧបាទាន ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាឧបាទាន មិនមែនជាអកុសល អាស្រ័យនូវធម៌មិនមែនជាឧបាទាន ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832991027430786
ទៅកាន់ទំព័រ៖