ព្រះត្រៃបិដក ភាគ ១០៩

កិលេស​គោ​ច្ឆ​កទុក​កុសល​ត្តិ​កៈ
នោ​កិលេស​គោ​ច្ឆ​កទុ​កន​កុសល​ត្តិ​កៈ


 [២៩៦] ធម៌​មិនមែន​ជា​កិលេស មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​កិលេស ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

ទស្សនេ​នប​ហា​តព្វ​ទុក​កុសល​ត្តិ​កៈ
នទស្សនេ​នប​ហា​តព្វ​ទុ​កន​កុសល​ត្តិ​កៈ


 [២៩៧] ធម៌​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ ធម៌​ដែល​មិនមែន​ជា​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637832991317434434
ទៅកាន់ទំព័រ៖