ព្រះត្រៃបិដក ភាគ ១០៩
ភាវនាយបហាតព្វទុកកុសលត្តិកៈ
នភាវនាយបហាតព្វទុកនកុសលត្តិកៈ
[២៩៨] ធម៌ដែលមិនមែនជាមិនមែនត្រូវលះដោយភាវនា មិនមែនជាកុសល អាស្រ័យនូវធម៌ ដែលមិនមែនត្រូវលះដោយភាវនា ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ដែលមិនមែនត្រូវលះដោយភាវនា មិនមែនជាអកុសល អាស្រ័យនូវធម៌ ដែលត្រូវលះដោយភាវនា ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌ដែលមិនមែនជាមិនមែនត្រូវលះដោយភាវនា មិនមែនជាអព្យាក្រឹត អាស្រ័យនូវធម៌ ដែលមិនមែនត្រូវលះដោយភាវនា ជាអព្យាក្រឹត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។
ទស្សនេនបហាតព្វហេតុកទុកកុសលត្តិកៈ
នទស្សនេនបហាតព្វហេតុកទុកនកុសលត្តិកៈ
[២៩៩] ធម៌ដែលមានហេតុមិនមែនត្រូវលះដោយទស្សនៈ មិនមែនជាកុសល អាស្រ័យនូវធម៌ ដែលមានហេតុមិនមែនត្រូវលះដោយទស្សនៈ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ដែលមានហេតុមិនមែនត្រូវលះដោយទស្សនៈ មិនមែនជាកុសល អាស្រ័យនូវធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832991611760133
ទៅកាន់ទំព័រ៖