ព្រះត្រៃបិដក ភាគ ១០៩
ធម៌ដែលមានហេតុមិនមែនត្រូវលះដោយទស្សនៈ មិនមែនជាអព្យាក្រឹត អាស្រ័យនូវធម៌ ដែលមានហេតុមិនមែនត្រូវលះដោយទស្សនៈ ជាអព្យាក្រឹត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។
បណ្ឌិតគប្បីរាប់ក្នុងអព្យាកតវារៈ ដោយអំណាចនៃបច្ច័យ ក្នុងបទទាំងពួងចុះ។
ភាវនាយបហាតព្វហេតុកទុកកុសលត្តិកៈ
នភាវនាយបហាតព្វហេតុកទុកនកុសលត្តិកៈ
[៣០០] ធម៌ដែលមានហេតុមិនមែនត្រូវលះដោយភាវនា មិនមែនជាកុសល អាស្រ័យនូវធម៌ ដែលមានហេតុមិនមែនត្រូវលះដោយភាវនា ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ដែលមានហេតុ មិនមែនត្រូវលះដោយភាវនា មិនមែនជាអកុសល អាស្រ័យនូវធម៌ ដែលមានហេតុមិនមែនត្រូវលះដោយភាវនា ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតមូល មានតែវារៈ២។
សវិតក្កទុកកុសលត្តិកៈ នសវិតក្កទុកនកុសលត្តិកៈ
[៣០១] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ មិនមែនជាកុសល អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ មិនមែនជាអកុសល អាស្រ័យនូវធម៌
ID: 637832991889995299
ទៅកាន់ទំព័រ៖