ព្រះត្រៃបិដក ភាគ ១០៩

ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកត​មូល មានតែ​វារៈ៣។

សវិ​ចារទុក​កុសល​ត្តិ​កៈ នសវិ​ចារ​ទុ​កន​កុសល​ត្តិ​កៈ


 [៣០២] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកត​មូល មានតែ​វារៈ៣។

សប្បី​តិក​ទុក​កុសល​ត្តិ​កៈ នសប្បី​តិក​ទុ​កន​កុសល​ត្តិ​កៈ


 [៣០៣] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​បីតិ មិនមែន​កុសល អាស្រ័យ​នូវ​ធម៌​មិន​មាន​បីតិ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​បីតិ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិន​មាន​បីតិ
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637832992171927436
ទៅកាន់ទំព័រ៖