ព្រះត្រៃបិដក ភាគ ១០៩
[២២] ក្នុងហេតុប្បច្ច័យ មានវារៈ២១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ក្នុងអវិគតប្បច្ច័យ មានវារៈ២១។
[២៣] ធម៌ដែលមិនប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ ដែលប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[២៤] ក្នុងនហេតុប្បច្ច័យ មានវារៈ២១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ២១។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[២៥] ធម៌ដែលមិនប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ ធម៌ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយទុក្ខវេទនា ដោយហេតុប្បច្ច័យ ធម៌ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខ ដោយហេតុប្បច្ច័យ ធម៌ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសុខវេទនាផង ដែលមិនប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខផង ដោយហេតុប្បច្ច័យ
ID: 637832938381146956
ទៅកាន់ទំព័រ៖