ព្រះត្រៃបិដក ភាគ ១០៩

អរូបាវចរ​ទុក​កុសល​ត្តិ​កៈ
នអរូបាវចរ​ទុ​កន​កុសល​ត្តិ​កៈ


 [៣០៩] ធម៌​មិនមែន​ជា​អរូបាវចរ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជា​អរូបាវចរ​កុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ ធម៌​មិនមែន​ជា​មិនមែន​ជា​អរូបាវចរ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អរូបាវចរ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ អព្យាកត​មូល មាន​វារៈ២។

បរិ​យា​បន្ន​ទុក​កុសល​ត្តិ​កៈ
នប​រិយា​បន្ន​ទុ​កន​កុសល​ត្តិ​កៈ


 [៣១០] ធម៌​មិនមែន​ជា​អប​រិយា​បន្នៈ (ដែល​មិនរាប់​បញ្ចូល​ក្នុង​តេ​ភូមិក​វដ្តៈ)មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជា​បរិ​យា​បន្នៈ (ដែល​រាប់បញ្ចូល​ក្នុង​តេ​ភូមិក​វដ្តៈ) ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អប​រិយា​បន្នៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជា​អប​រិយា​បន្នៈ​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ ធម៌​មិនមែន​ជា​អប​រិយា​បន្នៈ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ជា​បរិ​យា​បន្នៈ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ អព្យាកត​មូល មាន​វារៈ២។
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637832993374091467
ទៅកាន់ទំព័រ៖