ព្រះត្រៃបិដក ភាគ ១០៩
និយ្យានិកទុកកុសលត្តិកៈ ននិយ្យានិកទុកនកុសលត្តិកៈ
[៣១១] ធម៌មិនមែនជានិយ្យានិកៈ (កាត់នូវសំសារវដ្តៈ ដោយមិនមានសេសសល់) មិនមែនជាកុសល អាស្រ័យនូវធម៌ជានិយ្យានិកជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជានិយ្យានិកៈ មិនមែនជាកុសល អាស្រ័យនូវធម៌ជាអនិយ្យានិកៈ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌មិនមែនជានិយ្យានិកៈ មិនមែនជាអកុសល អាស្រ័យនូវធម៌ជាអនិយ្យានិកៈ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ អព្យាកតមូល មានវារៈ២។
និយតទុកកុសលត្តិកៈ ននិយតទុកនកុសលត្តិកៈ
[៣១២] ធម៌មិនមែនទៀង មិនមែនជាកុសល អាស្រ័យនូវធម៌ទៀង ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនទៀង មិនមែនជាកុសល អាស្រ័យនូវធម៌មិនទៀង ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌មិនមែនទៀង មិនមែនជាអកុសល អាស្រ័យនូវធម៌ទៀង ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនទៀង មិនមែនជាអកុសល អាស្រ័យនូវធម៌មិនទៀង ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ អព្យាកតមូល មានវារៈ២។
ID: 637832993657489504
ទៅកាន់ទំព័រ៖