ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជារណៈ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣១៦] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៣១៧] ធម៌មិនមានរណៈ ជាអព្យាកតៈ ជាបច្ច័យនៃធម៌មិនមែនជាមិនមានរណៈ មិនមែនជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ ធម៌មិនមានរណៈ ជាអព្យាកតៈ ជាបច្ច័យនៃធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ។
[៣១៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សរណទុកវេទនាត្តិកៈ នសរណទុកនវេទនាត្តិកៈ
[៣១៩] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានរណៈ មិនមែនប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ប្រកបដោយសុខវេទនា ទើបកើតឡើង
ID: 637832994309110796
ទៅកាន់ទំព័រ៖