ព្រះត្រៃបិដក ភាគ ១០៩

ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ប្រកបដោយ​សុខវេទនា​ក្តី មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ប្រកបដោយ​សុខវេទនា​ក្តី អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​មិន​មាន​រណៈ ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ប្រកបដោយ​ទុក្ខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។
សរណ​ទុក​វិបាក​ត្តិ​កៈ នសរណ​ទុ​កន​វិបាក​ត្តិ​កៈ
 [៣២០] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ជា​វិបាក អាស្រ័យ​នូវ​ធម៌​មិន​មាន​រណៈ​ជា​វិបាក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637832994511322502
ទៅកាន់ទំព័រ៖