ព្រះត្រៃបិដក ភាគ ១០៩

ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​នូវ​ធម៌​មិន​មាន​រណៈ មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ជា​មិនមែន​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​នូវ​ធម៌​មិន​មាន​រណៈ មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

សរណ​ទុក​ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ
នសរណ​ទុ​កន​ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ


 [៣២១] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌​មិន​មាន​រណៈ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ ទាំង​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌​មិន​មាន​រណៈ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637832994733587458
ទៅកាន់ទំព័រ៖