ព្រះត្រៃបិដក ភាគ ១០៩
សរណទុកសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
នសរណទុកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
[៣២២] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ ដែលមិនមែនសៅហ្មង គួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ ដែលមិនមែនជាមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌មិនមានរណៈ ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ ដែលមិនមែនជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌មិនមានរណៈ ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
សរណទុកវិតក្កត្តិកៈ នសរណទុកនវិតក្កត្តិកៈ
[៣២៣] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង
ID: 637832994984742230
ទៅកាន់ទំព័រ៖