ព្រះត្រៃបិដក ភាគ ១០៩

ធម៌​ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​ទុក្ខវេទនា​ផង ដោយហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សុខវេទនា​ផង ដែល​មិន​ប្រកបដោយ​ទុក្ខវេទនា​ផង ដែល​មិន​ប្រកបដោយ​វេទនា​មិនមែន​ជា​ទុក្ខ​មិនមែន​ជា​សុខ​ផង ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។
 [២៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២១។
បញ្ហា​វារៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

វិបាក​ត្តិ​កៈ នវិ​បា​កត្តិ​កៈ


 [២៧] ធម៌​មិនមែន​ជា​វិបាក អាស្រ័យ​នូវ​ធម៌​ជា​វិបាក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​នូវ​ធម៌​ជា​វិបាក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន ជា​វិបាក​ទាំង​មិនមែន​ជា​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​នូវ​ធម៌​ជា​វិបាក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637832938640115054
ទៅកាន់ទំព័រ៖