ព្រះត្រៃបិដក ភាគ ១០៩

ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ អាស្រ័យ​នូវ​ធម៌ មិន​មាន​រណៈ ប្រព្រឹត្តទៅ​ជាមួយនឹង​ជាមួយនឹង វិតក្កៈ​ទាំង​ប្រព្រឹត្តទៅ​ជាមួយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ជា​មិន​មាន វិតក្កៈ​មានត្រឹមតែ​វិចារៈ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ជា​មិន​មាន វិតក្កៈ ទាំង​មិន​មាន​វិចារៈ អាស្រ័យ​នូវ​ធម៌​មិន​មាន​រណៈ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
សរណ​ទុក​បីតិ​ត្តិ​កៈ នសរណ​ទុ​កន​បីតិ​ត្តិ​កៈ
 [៣២៤] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ប្រកប ដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ធម៌ មិន​មាន​រណៈ ប្រកប ដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ប្រកប ដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637832995235803356
ទៅកាន់ទំព័រ៖