ព្រះត្រៃបិដក ភាគ ១០៩

ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយ នឹង​រណៈ មិនមែន​ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​មិន​មាន​រណៈ ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយ នឹង​រណៈ មិនមែន​ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយ នឹង​រណៈ ប្រកបដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។

សរណ​ទុក​ទស្សន​ត្តិ​កៈ នសរណ​ទុ​កន​ទស្សន​ត្តិ​កៈ


 [៣២៥] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ដែល​មិនមែន​ត្រូវ​លះ ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ដែល​មិនមែន​ត្រូវ​លះ ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​មិន​មាន​រណៈ ដែល​មិនមែន​ជា​មិនមែន​ត្រូវ​លះ ដោយ​ទស្សនៈ ទាំង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ មិន​មាន​រណៈ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637833095024183096
ទៅកាន់ទំព័រ៖