ព្រះត្រៃបិដក ភាគ ១០៩

សរណ​ទុ​កទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ
នសរណ​ទុ​កន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ


 [៣២៦] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយ នឹង​រណៈ មានហេតុ ដែល​មិន ត្រូវ​លះ ដោយ​ទស្សនៈ អាស្រ័យ​នូវ ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មានហេតុ​ដែល​ត្រូវ​លះ ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិន​មាន​រណៈ មានហេតុ​ដែល​មិនមែន​ជា​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​មិន​មាន​រណៈ មានហេតុ​ដែល មិនមែន​ត្រូវ​លះ ដោយ​ទស្សនៈ ទាំង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

សរណ​ទុក​អាចយ​គា​មិត្តិ​កៈ
នសរណ​ទុ​កន​អាចយ​គា​មិត្តិ​កៈ


 [៣២៧] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637833095352199194
ទៅកាន់ទំព័រ៖