ព្រះត្រៃបិដក ភាគ ១០៩
មានវារៈ២។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយ នឹងរណៈ មិនមែនជាមិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌មិនមានរណៈ មិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាមិនមានរណៈ មិនមែនជាមិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌មិនមានរណៈ មិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
សរណទុកសេក្ខត្តិកៈ នសរណទុកសេក្ខត្តិកៈ
[៣២៨] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាសេក្ខៈ អាស្រ័យនូវធម៌មិនមានរណៈ ជាសេក្ខៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាអសេក្ខៈ អាស្រ័យនូវធម៌មិនមានរណៈ ជាអសេក្ខៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជានេវសេក្ខានាសេក្ខៈ អាស្រ័យនូវធម៌មិនមានរណៈ ជានេវសេក្ខានាសេក្ខៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ID: 637833096435379021
ទៅកាន់ទំព័រ៖