ព្រះត្រៃបិដក ភាគ ១០៩
            
        
        
            
            
                
                សរណទុកបរិត្តត្តិកៈ នសរណទុកនបរិត្តត្តិកៈ
 [៣២៩] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានសភាពតូចឆ្មារ អាស្រ័យនូវធម៌មិនមានរណៈ មានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនដល់នូវសភាពធំ អាស្រ័យនូវធម៌មិនមានរណៈ ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានប្រមាណមិនបាន អាស្រ័យនូវធម៌មិនមានរណៈ មានប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
សរណទុកបរិត្តារម្មណត្តិកៈ
នសរណទុកនបរិត្តារម្មណត្តិកៈ
 [៣៣០] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
            
 
            
         
        
            
                ID: 637833096753018480 
                
            
            
                ទៅកាន់ទំព័រ៖