ព្រះត្រៃបិដក ភាគ ១០៩
មានវារៈ២។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌មិនមានរណៈ មានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
សរណទុកហីនត្តិកៈ នសរណទុកនហីនត្តិកៈ
[៣៣១] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនថោកទាប អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាកណ្តាល អាស្រ័យនូវធម៌មិនមានរណៈ ជាកណ្តាល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនឧត្តម អាស្រ័យនូវធម៌មិនមានរណៈ ឧត្តម ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
សរណទុកមិច្ឆត្តត្តិកៈ នសរណទុកនមិច្ឆត្តត្តិកៈ
[៣៣២] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានសភាពខុស និងទៀង អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានសភាព ត្រូវ និងទៀង អាស្រ័យនូវធម៌មិនមានរណៈ មានសភាព ត្រូវ និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាមិនទៀង អាស្រ័យនូវធម៌
ID: 637833097053226987
ទៅកាន់ទំព័រ៖