ព្រះត្រៃបិដក ភាគ ១០៩
            
        
        
            
            
                
                ប្រព្រឹត្តទៅជាមួយនឹងរណៈ មានសភាពមិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។
សរណទុកមគ្គារម្មណត្តិកៈ នសរណទុកនមគ្គារម្មណត្តិកៈ
 [៣៣៣] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌មិនមានរណៈ មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានមគ្គជាហេតុ អាស្រ័យនូវធម៌មិនមានរណៈ មានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានមគ្គជាអធិបតិ អាស្រ័យនូវធម៌មិនមានរណៈ មានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
សរណទុកឧប្បន្នត្តិកៈ នសរណទុកនឧប្បន្នត្តិកៈ
 [៣៣៤] ធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មិនទាន់កើតឡើងហើយ ជាបច្ច័យនៃធម៌ មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាមិនទាន់ កើតឡើងហើយ ដោយអារម្មប្បច្ច័យ មានវារៈ៤។ ធម៌មិនមានរណៈ ដែលកើតឡើង ជាបច្ច័យនៃធម៌មិនមែនជាមិនមានរណៈ ដែលមិនមែនកើតឡើង ដោយអារម្មប្បច្ច័យ មានវារៈ២។
            
 
            
         
        
            
                ID: 637833097354663080 
                
            
            
                ទៅកាន់ទំព័រ៖