ព្រះត្រៃបិដក ភាគ ១០៩
សរណទុកអតីតត្តិកៈ នសរណទុកនអតីតត្តិកៈ
[៣៣៥] ធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ជាអតីត ជាបច្ច័យនៃធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាអតីត ដោយអារម្មណប្បច្ច័យ មានវារៈ៤។ អនាគតធម៌ ដូចជាអតីតធម៌ដែរ។
សរណទុកអតីតារម្មណត្តិកៈ
នសរណទុកនអតីតារម្មណត្តិកៈ
[៣៣៦] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានអារម្មណ៍ជាអតីត អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានអារម្មណ៍ជាអតីត អាស្រ័យនូវធម៌មិនមានរណៈ មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានអារម្មណ៍ជាអនាគត អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។
ID: 637833097639613764
ទៅកាន់ទំព័រ៖