ព្រះត្រៃបិដក ភាគ ១០៩
សរណទុកអជ្ឈត្តារម្មណត្តិកៈ
នសរណទុកនអជ្ឈត្តារម្មណត្តិកៈ
[៣៣៧] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានអារម្មណ៍ជាខាងក្នុង អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មានអារម្មណ៍ជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនមានអារម្មណ៍ជាខាងក្រៅ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មានអារម្មណ៍ជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។
សរណទុកសនិទស្សនត្តិកៈ
នសរណទុកនសនិទស្សនត្តិកៈ
[៣៣៨] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[៣៣៩] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌
ID: 637833097983589528
ទៅកាន់ទំព័រ៖