ព្រះត្រៃបិដក ភាគ ១០៩

ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល ទាំង​មិនមែន​ជាហេតុ​ក្តី មិនមែន​ជា​អព្យាកតៈ ទាំង​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាអកុសល ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល ទាំង​មិនមែន​ជាហេតុ​ក្តី មិនមែន​ជាអកុសល ទាំង​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាអកុសល ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៣៥០] ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល ទាំង​មិនមែន​ជាហេតុ​ក្តី មិនមែន​ជាអកុសល ទាំង​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
 [៣៥២] ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាកុសល ជាហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637833099229255864
ទៅកាន់ទំព័រ៖