ព្រះត្រៃបិដក ភាគ ១០៩

 [៣៥៣] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
បណ្ឌិត គប្បី​ញុំាង​សហជាត​វារៈ​ផង សម្បយុត្ត​វារៈ​ផង ឲ្យ​ពិស្តារ ដូចជា​បដិ​ច្ច​វារៈ​ផង​ចុះ។
 [៣៥៤] ធម៌​ជាកុសល ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ ធម៌​ជាកុសល ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ ធម៌​ជាកុសល ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​ជាអកុសល ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​ជា​អព្យាកតៈ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៥៥] ធម៌​ជាកុសល ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៨ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
បណ្ឌិត​គប្បី​ញុំាង​បញ្ហា​វារៈ ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637833099500653798
ទៅកាន់ទំព័រ៖