ព្រះត្រៃបិដក ភាគ ១០៩
[៣៥៧] ធម៌មិនមែនជាអកុសល មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ជាកុសល មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ជាកុសល មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
កុសលត្តិកសហេតុកទុកៈ
នកុសលត្តិកនសហេតុកទុកៈ
[៣៥៩] ធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាអកុសល ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាអកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ
ID: 637833099792586484
ទៅកាន់ទំព័រ៖