ព្រះត្រៃបិដក ភាគ ១០៩
            
        
        
            
            
                
                 [៣៦១] ធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយហេតុប្បច្ច័យ ធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាអកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយហេតុប្បច្ច័យ ធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាកុសល ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមែនជាអកុសល ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាអកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយហេតុប្បច្ច័យ ធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយហេតុប្បច្ច័យ ធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាកុសល ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមែនជាអកុសល ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអព្យាកតៈ ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយហេតុប្បច្ច័យ ធម៌ជាអព្យាកតៈ ប្រព្រឹត្តទៅជាមួយនឹងហេតុ
            
            
         
        
            
                ID: 637833100226136794 
                
            
            
                ទៅកាន់ទំព័រ៖